ភាគ២៖ ម្ចាស់ភាគហ៊ុនរងគ្រោះក្នុងក្រុមហ៊ុន CIC Partner ទាមទារស៊ើបអង្កេតករណីបាត់លុយរាប់សិបលានដុល្លារ
អត្ថបទដោយ៖ តាំង សារ៉ាដា
ក្នុងសេចក្តីរាយការណ៍ភាគ១ សារព័ត៌មាន The Cambodia Daily បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ខ្ពស់ ដែលបានទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣នាក់ ដូចជា លោក គុយ វ៉ាត, លោក...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ អាហ្វ្រិកខាងត្បូងអូសអ៊ីស្រាអែលឡើង ICC តែផ្ដល់ឱកាសឱ្យរុស្ស៊ីបន្តវិនាសកម្មនៅអ៊ុយក្រែន
កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។
ក្នុងសវនាការរបស់ ICC...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
លោក ស៊ី ជីនពីង ប្រាប់ប្រមុខការទូតអាមេរិកថា អាមេរិកមិនត្រូវចាត់ទុកចិនជាគូប្រជែងនោះទេ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។
ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមេសា នេះ បានចុះផ្សាយថា លោក ស៊ី បានប្រាប់លោក Blinken ថា ប្រទេសទាំងពីរគួរតែធ្វើជាដៃគូជាមួយគ្នា មិនមែនគូប្រជែងឡើយ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនៅមានបញ្ហាជាច្រើនដែលចាំបាច់ត្រូវដោះស្រាយ...
ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ីអំពាវនាវសុំឱ្យអ្នកនយោបាយរួបរួមគ្នាដើម្បីឥណ្ឌូនេស៊ីខ្លាំង
កាលពីថ្ងៃពុធ ទី២៤ មេសា គណៈកម្មការបោះឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា លោក Prabowo Subianto គឺជាប្រធានាធិបតីជាប់ឆ្នោត។
ការប្រកាសរបស់ស្ថាប័នបោះឆ្នោតនៃប្រទេសដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះបានច្រានចោលការចោទទាំងឡាយរបស់បេក្ខជនពីររូបដែលចាញ់ឆ្នោត ហើយដាក់ពាក្យបណ្ដឹងឱ្យសើរើលទ្ធផលបោះឆ្នោតក្រោមការសង្ស័យមានភាពមិនប្រក្រតីនៅក្នុងការរាប់សន្លឹកឆ្នោត។
ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី១៤ កុម្ភៈ ដែលមានប្រជាជនមានសិទ្ធិបោះឆ្នោត ២០៤លាននាក់ក្នុងចំនួនសរុបជាង ២៧៧លាននាក់។ ប្រទេសដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ ត្រូវបានគេរាប់ថាជាជើងឯកមួយដែលប្រកាន់យកប្រព័ន្ធប្រជាធិបតេយ្យស្អាតស្អំជាងគេ។
ឋានៈជារដ្ឋមន្ត្រីការពារជាតិក្នុងអាណត្តិរបស់ប្រធានាធិបតី Joko Widodo លោក Prabowo ប្ដេជ្ញាដឹកនាំប្រទេសឥណ្ឌូនេស៊ី ដើរតាមគន្លងប្រជាធិបតេយ្យ...
រុស្ស៊ីហៅជំនួយយោធាដ៏សម្បើមរបស់អាមេរិកឱ្យអ៊ុយក្រែនថាបង្កើតជាគំនុំ ខណៈចិនវាយប្រហារការផ្ដល់ជំនួយយោធាឱ្យតៃវ៉ាន់
នៅទីបំផុត របបនៅទីក្រុងមូស្គូ អស់សង្ឃឹមព្រោះតែមានទំនុកចិត្តថាសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលលម្អៀងទៅបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ អាចរាំងខ្ទប់គម្រោងជំនួយយោធារបស់រដ្ឋការលោក ចូ បៃដិន ទៅឱ្យអ៊ុយក្រែន តែពេលនេះ អង្ករក្លាយទៅជាបាយទៅហើយ ព្រោះទាំងព្រឹទ្ធសភា និងរដ្ឋសភា បានអនុម័តជំនួយយោធាដ៏មហិមាទៅឱ្យអ៊ុយក្រែន តាមសំណើសេតវិមាន។
ចំណែកទីក្រុងប៉េកាំង ក៏ប្រតិកម្មនឹងសហរដ្ឋអាមេរិកខ្លាំងណាស់ដែរ ព្រោះតែបន្ថែមជំនួយយោធាទៅឱ្យកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង មានផែនលើកទ័ពលេបត្របាក់ដែនកោះដ៏តូចមួយនេះឱ្យមកនៅក្រោមដំបូលរដ្ឋកុម្មុយនីស្ត។
កាលពីថ្ងៃអង្គារ ទី២៣ មេសា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាសរុប ៩៥ពាន់លានដុល្លារសម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន...
លោក ចូ បៃដិន ប្រាប់លោក ហ្សេឡេនស្គី ថាជំនួយសព្វាវុធនឹងបញ្ជូនទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រាប់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា ទីក្រុងវ៉ាស៊ីនតោនត្រូវប្រញាប់បញ្ជូនជំនួយយោធាថ្មីៗដើម្បីជួយទីក្រុងគៀវ នៅក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកថា ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសអ៊ុយក្រែន ឆាប់ៗនេះហើយ។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីថ្ងៃចន្ទ ទី២២ ខែមេសា ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ខណៈទីក្រុងគៀវ កំពុងការពារសេរីភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
បើតាមលោក បៃដិន សហរដ្ឋអាមេរិកនឹងប្រញាប់បញ្ជូនជំនួយយោធាថ្មីទៅឱ្យអ៊ុយក្រែន...
ប្រធានាធិបតីអ៊ុយក្រែនជឿថាជំនួយអាមេរិកដែលសភាសម្រេចអនុម័ត នឹងធ្វើឱ្យអ៊ុយក្រែនឈ្នះរុស្ស៊ី
នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ សមរភូមិជាច្រើនដែលទ័ពអ៊ុយក្រែន វាយយកបានពីរុស្ស៊ី កាលពីក្នុងយុទ្ធនាការវាយបកនៅពាក់កណ្ដាលឆ្នាំ២០២៣ កំពុងធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី វិញហើយ។
អ៊ុយក្រែន បានប្រាប់ក្រុមផ្ដល់ជំនួយថា អ៊ុយក្រែនកំពុងចុះខ្សោយខ្លាំងណាស់នូវការវាយបកវិញ ដោយសារខ្វះគ្រាប់កាំភ្លើងធំ មីស៊ីលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារដែនអាកាស។
លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បានទទូចទៅក្រុមសមាជិកណាតូ ក្រុមបស្ចិមប្រទេស ក្រុមប្រទេសឧស្សាហកម្ម G-7 ជាពិសេសសហរដ្ឋអាមេរិក ត្រូវបន្ថែមជំនួយយោធាជាបន្ទាន់ បើពុំនោះទេ ទីតាំងជាច្រើននឹងបន្តធ្លាក់ក្នុងដៃកងទ័ពរុស្ស៊ី។
លោក ហ្សេឡេនស្គី បានថ្លែងដូចនេះស្របពេលប្រធានាធិបតីរុស្ស៊ី...